Quantcast
Channel: អន្តរជាតិ –ខ្មែរស្ថាបនា
Viewing all articles
Browse latest Browse all 3589

គួរឲ្យអាណិតគ្នាណាស់! ព្រាប១ក្បាលត្រូវឆ្មាំគុកអាហ្សង់ទីនបាញ់សម្លាប់ បន្ទាប់ពី…..

$
0
0

សត្វព្រាប១ក្បាលត្រូវបានបាញ់សម្លាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទាប់វាត្រូវបានប៉ូលីសរកឃើញបាននាំ​គ្រឿងញៀន​ចូលទៅក្នុង​ពន្ធនាគារ​មួយ​ក្នុង​ខេត្ត Pampa ចំ​កណ្តាល​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន ។

BBC រាយការណ៍ថា បក្សី «ពុំដឹងខ្យល់» នេះ ត្រូវបានឃើញហើរចូលបរិវេណពន្ធនាគារក្នុងទីក្រុង Santa Rosa ប្រទេសអាហ្សង់ទីន ។

ពួកមន្រ្តីពន្ធនាគារបានកើតការសង្ស័យ បន្ទាប់ពីឃើញបក្សីនេះហើរចូលមកក្នុងពន្ធនាគារឆ្វែលចុះឆ្វែលឡើង ។ ឆ្លងកាត់ការស៊ើបអង្កេតមួយសន្ទុះធំមក ពួកគេបន្ទាប់មក ក៏បានធ្វើការបាញ់ទម្លាក់វាតែម្តង ។

យោងតាមកាសែត Clarín មន្រ្តីប៉ូលីសបានរកឃើញកញ្ចប់តូចមួយនៅលើខ្នងរបស់វាផ្ទុកដោយថ្នាំញៀន sedative, កញ្ឆា និង USB មួយ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣ សេវាកម្មគុកអាហ្សង់ទីនបានធ្វើការព្រមាន​ថា​ ពួកជួញដូរគ្រឿងញៀន បានកំពុងប្រើប្រាស់ព្រាមដឹកជញ្ជូនពិសេសៗ ដើម្បីនាំយកគ្រឿងញៀន និងសារធាតុក្លែងបន្លំដទៃទៀត  ចូលមកក្នុងពន្ធនាគារ ។

ព្រាមពិសេសទាំងនោះ ពួកមន្រ្តីបានអះអាងថា បានកំពុងធ្វើការហោះហើរចន្លោះពី ១០ ទៅ ១៥ លើក ក្នុង១ថ្ងៃ ៕


Viewing all articles
Browse latest Browse all 3589

Trending Articles


Ven. Sok Uoong: បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់សមាគម ២៣/តុលា ឆ្នាំ ១៩៩១...


មូលហេតុដែលនាំឲ្យកងទ័ពវៀតណាមដកចេញពីកម្ពុជា


វិធីសាស្ត្រ ៧យ៉ាង​ដើម្បី​ព្យាបាល​បញ្ហាមក​រដូវមិន​ទៀង


ខួប​លើក​ទី ២៦ របស់កង​វរសេនាតូចលេខ២៤៦ និង​ខួប​លើក​ទី ៨...


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


អាយ៉ងយួន


ប័ណ្ណបើកបរខ្មែរ


ជំរុំជនភៀសខ្លួនខ្មែរសែធ៨


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


បិសាច​តណ្ហា​រំលោភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>